នគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្ថិតនៅចំណុចស្រុកសំរោងទង បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចនៃអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំឡូងខ្យារ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអនុគណៈកម្មការបានទំនាក់ទំនងជាមួយក្រុមការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាឱ្យកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។កម្លាំងកងរាជអាវុធហត្ថជំនាញបានចុះទៅដល់ទីតាំង និងបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។វត្ថុតាងដែលដកហូតបាន រួមមាន៖• ខ្សៀជក់គ្រឿងញៀន ចំនួន ២ដើម• ដាវ ចំនួន ១ដើម• ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង• ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕