កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ស្ថិតនៅចំណុចក្រុងព្រះសីហនុ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០២៦ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនិងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងសហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានដើម្បីចាត់វិធានការស្រាវជ្រាវនិងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។បន្ទាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានទទួលព័ត៌មានបានចាត់តាំងលោកវរសេនីយ៍ត្រី​ ឡុង​ គីមហួរ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងចុះឆែកឆេរនៅចំណុចភូមិថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្អែកតាម ព័ត៌មានការរាយការណ៍របស់ប្រជាពលរដ្ឋលទ្ធផលស្រាវជ្រាវកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនិងចម្លើយសារភាពជនសង្ស័យជុំវិញករណីនេះបានបង្ក្រាបករណី “ជួញដូរ និងចែកចាយដោយខុសច្បាប់​នូវសារធាតុញៀន”នៅចំណុចទីតាំងខាងលើដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៧នាក់ (ស្រី ៥នាក់) វិជ្ជមានសារធាតុញៀន(+)និងបានដកហូតវត្ថុតាងរួមមាន៖១-ក្រាមសថ្លា ២៩កញ្ចប់ ទម្ងន់ ១៩.៧៦ ក្រាម ទាំងសម្បក២-ក្បាល+បារីអេឡិចត្រូនិច ៨ដើម៣-ដែកកេះ ១៤-ខ្សៀ ៣៥-ជញ្ជីង ១៦-ទូរសព្ទ ៤៤គ្រឿង៧-ម៉ូតូ ៧គ្រឿង។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត។