នគរបាលខេត្តបាត់​ដំបង​​ ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចស្រុក​បាណន់ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី១៥ ខែកក្កដា​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ឈើទាល​ ឃុំ​ឈើទាល​ ស្រុក​បាណន់​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណន់​​​​​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។វត្ថុ​តាង​ចាប់​យក​ -​ ទូរស័ព្ទ​ដៃ​ចំនួន​ ១គ្រឿង​។ បច្ចុប្បន្នជនសង្ស័យខាងលើ​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕