ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.

(រាជធានីភ្នំពេញ): ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំធំ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. នាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើការងារអនុវត្តកន្លងមក ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ព្រមទាំងមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ។