ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃ អ.ជ.ប.គ.ញ. ដឹកនាំមន្រ្តីជំនាញចំនួន ៥រូប ចូលវគ្គបណ្ដុះបណ្ដាលត្រួតពិនិត្យគ្រឿងញៀនសិង្ហបុរីលើកទី៣ ឆ្នាំ២០២៦
នារសៀលថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីជំនាញចំនួន ៥ រូប មកពីបណ្តានាយកដ្ឋាន/មន្ទីរ ចំណុះអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចូលរួម វគ្គបណ្ដុះបណ្ដាលត្រួតពិនិត្យគ្រឿងញៀនសិង្ហបុរីលើកទី៣ ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការងារមួយចំនួនដូចជា៖១.យុទ្ធសាស្ត្រអនុវត្ត ២. ការស្តារនីតិសម្បទា ពីគ្រឿងញៀន ៣. ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់និងបច្ចេកទេសស៊ើបអង្កេត ៤.ការកំណត់អត្តសញ្ញាណគ្រឿងញៀន និងការវិភាគ៥. យុទ្ធសាស្ត្រអប់រំ ទប់ស្កាត់គ្រឿងញៀនដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ រៀបចំដោយការិយាល័យកណ្ដាលគ្រឿងញៀនសិង្ហបុរី(CNB) តាមរយៈប្រព័ន្ធអនឡាញ។









