ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើការងារនាយកដ្ឋាន
(រាជធានីភ្នំពេញ): ថ្ងៃអង្គារ ២រោច ខែជេស្ឋឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំតូច អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. នាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើការងារអនុវត្តកន្លងមក ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ព្រមទាំងមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ។









