ពិធីបើកវគ្គបណ្តុះបណ្តាល ភាសាអង់គ្លេស ដល់មន្ត្រីមកពីនាយកដ្ឋាន មន្ទីរពិសោធន៍ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នារសៀលថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ចើញបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដល់មន្ត្រីមកពីនាយកដ្ឋាន មន្ទីរពិសោធន៍ ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីលោកគ្រូបង្គោល១រូប និងសិក្ខាកាមចំណុះនាយកដ្ឋាន មន្ទីរពិសោធន៍ ចំនួន១៨រូប។
















