លោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង បានអញ្ជើញដឹកនាំ សម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងពាក់ព័ន្ធ ស្តីពីការបំផ្លាញ និងចាត់ចែងដោយសុវត្ថិភាពនូវវត្ថុតាងជាសារធាតុញៀន សារធាតុគីមីផ្សំ/សារធាតុគីមី

រាជធានីភ្នំពេញ: ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ប.គ.ញ. លោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង បានអញ្ជើញដឹកនាំ សម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងពាក់ព័ន្ធ ស្តីពីការបំផ្លាញ និងចាត់ចែងដោយសុវត្ថិភាពនូវវត្ថុតាងជាសារធាតុញៀន សារធាតុគីមីផ្សំ/សារធាតុគីមី និងបារីអេឡិចត្រូនិក ដែលត្រូវបានចាប់យកក្នុងប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់។កិច្ចប្រជុំពិភាក្សានេះផ្តោតលើកិច្ចការចំនួន៣ រួមមាន÷១- វិធីសាស្ត្រនៃការបំផ្លាញវត្ថុតាង២- ទីកន្លែងបំផ្លាញវត្ថុតាង៣- ទីតាំងថែរក្សា ទុកដាក់វត្ថុតាងសូមជម្រាបជូនថា វត្ថុតាងដែលបានចាប់យកក្នុងប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ក្នុង១ឆ្នាំៗ ត្រូវធ្វើការបំផ្លាញចោលនូវសារធាតុញៀនតាមរយៈការដុត ឯសារធាតុគីមីផ្សំ/សារធាតុគីមី និងបារីអេឡិចត្រូនិក ត្រូវការបច្ចេកទេសបំផ្លាញចោលដោយបន្សាបតាមបទដ្ឋានសុវត្ថិភាព ដើម្បីធានាបាននូវការជះផលធ្ងន់ធ្ងរដល់សុខភាពនិងការរស់របស់ប្រជាពលរដ្ឋ ព្រមទាំងបរិស្ថាននៅជុំវិញកន្លែងរក្សាទុកវត្ថុតាងជាសារធាតុគីមីទាំងនោះ។