លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង អញ្ជើញដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត លោកអភិបាលស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ អ.ជ.ប.គ.ញ. និងមន្ត្រីជំនាញរដ្ឋបាលខេត្ត។



















