លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានទទួលជួបភ្នាក់ងារស៊ើបអង្កេត នៃមជ្ឍមណ្ឌលព័ត៌មាន និងសម្របសម្រួលអាស៊ី-ប៉ាស៊ីហ្វិច(APICC) ដែលប្រចាំការនៅកម្ពុជា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានទទួលជួបភ្នាក់ងារស៊ើបអង្កេត នៃមជ្ឍមណ្ឌលព័ត៌មាន និងសម្របសម្រួលអាស៊ី-ប៉ាស៊ីហ្វិច(APICC) ដែលប្រចាំការនៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ចែករំលែកព័ត៌មាន និងជម្រុញលើកកម្ពស់ការស៊ើបអង្កេតករណីបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនខុសច្បាប់ ពិសេសពាក់ព័ន្ធនឹងករណីឆ្លងកាត់ប្រទេសកម្ពុជា ចូលទៅកាន់សាធារណៈរដ្ឋកូរ៉េ។លោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជូនសារទៅកាន់មជ្ឍមណ្ឌល APICC តាមរយះភ្នាក់ងារស៊ើបអង្កេតនេះផងដែរ នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនង និងបន្តនូវកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាដៃគូរក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងសំណូមពរក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែកព័ត៌មាន ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើសបានទាន់ពេលវេលា។









