វគ្គបណ្តុះបណ្តាលវិធីសាស្ត្រអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀន

រាជធានីភ្នំពេញ៖ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារមន្ត្រីចំណុះនាយកដ្ឋាន ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀន ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ និងមានការចូលរួមពីមន្រ្តីជំនាញ នៃវិទ្យាស្ថានជាតិស្ថិតិ សរុបប្រមាណ៦០នាក់។