ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ នឹងទំនាក់ទំនងសាធារណៈ ព្រមទាំងសហការី បានចូលរួមពិធី ផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន
ខេត្តបាត់ដំបង ៖ ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ នឹងទំនាក់ទំនងសាធារណៈ ព្រមទាំងសហការី បានចូលរួមពិធី ផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់ មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តបាត់ដំបង រៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ធូ ភា អធិបាលរង តំណាងអភិបាលខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុប ៥២៨ នាក់។



















