វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឯកជន
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. នាយដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឯកជន ចំនួន៥ និងមន្រី្តបង្គោលនៃនាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម មានរយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ. និងមានសិក្ខាកាមចូលរួមសរុបចំនួន ២៣រូប។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង និងលោកជំទាវ ព្រហ្ម សុភា ទីប្រឹក្សា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។











