ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងសហការី បានចុះសហការជាមួយ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា

ខេត្តបាត់ដំបង ៖ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបាននូវ ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងសហការី បានចុះសហការជាមួយ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍ តាមរយៈសិក្ខាសាលាអប់រំ ផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់ ដល់សុខភាពបណ្តាលមកពី ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងការប្រឆាំង ផលិតផលក្លែងក្លាយ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពី សំណាក់មន្រ្តី នៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងនិស្សិត ចំនួនជាង ៤០០នាក់ ដើម្បីក្លាយខ្លួនជា ជនបង្គោលក្នុងដំណើររួមគ្នា អភិវឌ្ឍមូលធនមនុស្ស ឱ្យមានប្រសិទ្ធភាព។