ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោម អធិបតីភាព ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងលោកសាស្ត្រាចារ្យ

ខេត្តស្ទឹងត្រែង៖ ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ក្រុមការងាររបស់ នាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ដល់និស្សិតចំនួន ២៥០ នាក់ មកពីបណ្តារាជធានី ខេត្ត សហគមន៍ចម្រុះ នៅសាលាមធ្យមសិក្សា ភូមិភាគស្ទឹងត្រែង។ ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោម អធិបតីភាព ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងលោកសាស្ត្រាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង ។