ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនជាមួយដៃគូ MoU
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនជាមួយដៃគូ MoU ក្នុងគោលបំណងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារ ដែលបានអនុវត្តកន្លងមកតាមវិស័យ ព្រមទាំងប្រមូលធាតុចូលសំខាន់ៗ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។














