កិច្ចប្រជុំជាមួយក្រុមការងារការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដើម្បីសង្ខេបលទ្ធផលបេសកកម្មចុះសិក្សា ស្រាវជ្រាវ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា
រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ១៤ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដើម្បីសង្ខេបលទ្ធផលបេសកកម្មចុះសិក្សា ស្រាវជ្រាវ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ក្នុងខេត្តស្វាយរៀង, ព្រះសីហនុ, ស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អនុប្រធាននាយកដ្ឋានតំណាង លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ ប្រធានការិយាល័យ និងមន្ត្រីជំនាញនៃនាយកដ្ឋានអនុវត្តច្បាប់។






