ការចុះសិក្សា អង្កេតស្វែងយល់ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ តំណាង លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ និងលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការចុះសិក្សាអង្កេត ស្វែងយល់អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) និង ក្នុងគោលបំណងវិភាគលើរចនាសម្ព័ន្ធស្ថាប័ន តួនាទីភារកិច្ច និងយន្ដការសម្របសម្រួល ក្នុងការត្រួតពិនិត្យគ្រឿងញៀន។កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានអនុវត្តច្បាប់ ក្រុមការងារ UNODC តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តំណាងវរសេនាតូចនគរបាលការពារព្រំដែន និងតំណាងមកពីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ។