ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូច នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងការងារអាទិភាពចំពោះមុខមួយចំនួនទៀត។កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោកប្រធាននាយកដ្ឋានស្តីទី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ រួមទាំងមន្ត្រីចំណុះនាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល។









