ការចុះសិក្សា អង្កេតស្វែងយល់ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ ឯក​ ឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាសហអធិបតី​ ជាមួយលោក​ឧត្តមសេនីយ៍ទោ​ សារី​ បុត្រសត្យា​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំស្ដីពីការចុះសិក្សាអង្កេត ស្វែងយល់អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅសាលប្រជុំ នៃរដ្ឋបាលខេត្តស្ទឹងត្រែង ដោយសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)​ និង ក្នុងគោលបំណងវិភាគលើរចនាសម្ព័ន្ធស្ថាប័ន តួនាទីភារកិច្ច និងយន្ដការសម្របសម្រួល ក្នុងការត្រួតពិនិត្យគ្រឿងញៀន។ ក្នុងដំណើរការបេសកកម្មនេះ លោកឧត្តមសេនីយ៍ទោ អ៊ុយ​ សមផល្លារិទ្ធិ និងប្រតិភូអមដំណើរ បានអញ្ជើញ ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅតាមបន្ទាត់ព្រំដែន​ កម្ពុជា-ឡាវ​ និងច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ដែលមានការចង្អុលបង្ហាញពីភូមិសាស្រ្ត​ និងបញ្ហាប្រឈមជាក់ស្ដែងពី​ លោកឧត្តមសេនីយ៍ទោ​ សារី​ បុត្រសត្យា។ កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី តំណាងនាយដ្ឋានអនុវត្តច្បាប់​ មន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ក្រុមការងារ UNODC តំណាងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារត្រពាំងក្រៀលតំណាងវរសេនាតូចនគរបាលការពារព្រំដែន និងតំណាងមកពីសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង។