លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលបានដឹកនាំកិច្ចប្រជុំការងារបំពេញព័ត៌មាន ទិន្នន័យតាមប្រព័ន្ធឌីជីថល
រាជធានីភ្នំពេញ : នៅរសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាលបានដឹកនាំកិច្ចប្រជុំការងារបំពេញព័ត៌មាន ទិន្នន័យតាមប្រព័ន្ធឌីជីថល (ទម្រង់ទី៣) សម្រាប់ធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤ - ២០២៨ របស់ក្រសួងមហាផ្ទៃ នៅបន្ទប់សាលប្រជុំតូចអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដែលមានសមាជិកចូលរួម ពីតំណាងការិយាល័យ ចំណុះនាយកដ្ឋាននិងមន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. សរុបប្រមាណ ១៧នាក់។











