វគ្គបណ្តុះបណ្តាលស្ដីពី «ការត្រួតពិនិត្យបទល្មើសគ្រឿងញៀន» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ទីក្រុងតូក្យូ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់បញ្ជូន មន្ត្រីជំនាញ នៃនាយកដ្ឋានអនុវត្តច្បាប់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យបទល្មើសគ្រឿងញៀន» (Control of Drug Offences) ដែលមានរយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែង ពង្រឹងសមត្ថភាពលើជំនាញស៊ើបអង្កេត ការរឹតបន្តឹងនិងទប់ស្កាត់ការចរាចរគ្រឿងញៀនតាមច្រកព្រំដែន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ក្នុងឱកាសនោះ តំណាងសិក្ខាកាមកម្ពុជា បានឡើងធ្វើបទបង្ហាញអំពី «របាយការណ៍ស្ថានភាពគ្រឿងញៀននៅកម្ពុជា» (Country Report) ដោយបានរំលេចពីលទ្ធផលការងារ បទពិសោធន៍ល្អៗ និងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ផងដែរ។វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សហការជាមួយភ្នាក់ងារនគរបាលជាតិជប៉ុន (NPA) ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់សរុបចំនួន ១៤ រូប មកពី ១៣ ប្រទេស រួមមាន៖ កម្ពុជា, ហ្វីជី, ហ្ស៊កដានី, លីបេរីយា, ម៉ាឡេស៊ី, ម៉ាល់ឌីវ, មីក្រូណេស៊ី, នីហ្សេរីយា, សាម៉ូអា, ស្រីលង្កា, អ៊ុយក្រែន, អេត្យូពី និងតៃវ៉ាន់។