កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ និងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១៣
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ នៃអគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ និងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិភាក្សាលើការងារត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងជោគជ័យ នាពេលខាងមុខ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃ អ.ជ.ប.គ.ញ.។















