កិច្ចប្រជុំស្ដីពីការចុះសិក្សា ស្រាវជ្រាវ អំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការចុះសិក្សា ស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ក្នុងគោលបំណងវិភាគលើរចនាសម្ព័ន្ធស្ថាប័ន តួនាទីភារកិច្ច និងយន្ដការសម្របសម្រួល ក្នុងការត្រួតពិនិត្យគ្រឿងញៀន។កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារ UNODC ស្នងការរងទទួលផែនគ្រឿងញៀន មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត តំណាងវរសេនាតូចនគរបាលការពារព្រំដែន និងតំណាងមកពីសាខាគយ និងរដ្ឋាករខេត្តផងដែរ។