ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ

ខេត្តក្រចេះ ៖ រសៀល​ ថ្ងៃ​សុក្រ​ ១៥កេីត​ ខែស្រាពណ៍​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០​ ត្រូវ​នឹង​ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ២០២៦​ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះ ក្រោមអធិបតីភាព​ ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលមហោស្រពខេត្តក្រចេះ ។