ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ដឹកនាំមន្ត្រីគ្រប់ថ្នាក់ នៃនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈពិនិត្យលើការងារអនុវត្តកន្លងមក
រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីគ្រប់ថ្នាក់ នៃនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈចូលរួម កិច្ចប្រជុំរៀបចំពិនិត្យលើការងារអនុវត្តកន្លងមក នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ទទួលជួយនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ព្រមទាំងមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានទាំងអស់។















