ពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពី "នីតិវិធីការធ្វើតេស្តបឋម ដកហូតសំណាក និងវេចខ្ចប់វត្ថុតាងសង្ស័យជាសារធាតុញៀន"

បាត់ដំបង ៖​ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកឧត្ដមសេនីយ៍ត្រី​ ង៉ែត មោនីនោ អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពី "នីតិវិធីការធ្វើតេស្តបឋម ដកហូតសំណាក និងវេចខ្ចប់វត្ថុតាងសង្ស័យជាសារធាតុញៀន"។ពិធីបើវគ្គបណ្ដុះបណ្ដាលខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ទីន សារ៉ាវុធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង។សូមជម្រាបថា អគ្គលេខាធិការដ្ឋាន បានចាត់មន្ត្រីជំនាញនៃមន្ទីរពិសោធន៍គ្រឿងញៀន ចូលរួមសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃ ជូនដល់មន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿង និងមន្ត្រីលេខាធិការដ្ឋានទទួលបន្ទុករក្សាទុកសំណាកគ្រឿងញៀនរបស់សាលាដំបូងខេត្តទាំង៦ខេត្ត រួមមាន÷ ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តឧត្ដមានជ័យ និងខេត្តសៀមរាប  ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន៤៦រូប។