ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និងលោក អ៊ូច ទូច នាយករដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី រ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ

ខេត្តកោះកុង ៖ នៅល្ងាចថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និងលោក អ៊ូច ទូច នាយករដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី រ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង ពិភាក្សាការងាររៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញនូវវត្ថុតាងជាសាធាតុញៀនដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ ខាងមុខ។