ពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការលើកកម្ពស់ការយល់ដឹងគ្រោះថ្នាក់ នៃគ្រឿងញៀននិងពង្រឹងការចូលរួមទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋាន នៅរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “ការលើកកម្ពស់ការយល់ដឹងគ្រោះថ្នាក់ នៃគ្រឿងញៀននិងពង្រឹងការចូលរួមទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋាន” នៅសាលប្រជុំ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានមកសិក្សាក្នុងវគ្គសិក្ខាសាលានេះយកចំណេះដឹងពាក់ព័ន្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅអនុវត្តការងារ និងបន្តចែករំលែកដល់មិត្តរួមការងារ ក្រុមគ្រួសារ មិត្តភក្តិបងប្អូន ពីផលវិបាកនិងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីការពារ សង្គមយើង សហគមន៍យើង គ្មានគ្រឿងញៀន មានសមាសភាពចូលរួមប្រមាណចំនួន ១៣៥រូប។