ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងដោះស្រាយបញ្ហាប្រឈមនានារបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស
ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងដោះស្រាយបញ្ហាប្រឈមនានារបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល និងតំណាងរដ្ឋបាលខេត្តព្រះសីហនុ៕





