មណ្ឌលអប់រំកែប្រែទី៤ បន្តពង្រឹង ការអនុវត្តវិធានការរដ្ឋបាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយខុសច្បាប់លើកទី ១១

ខេត្តពោធិ៍សាត់ ៖ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំមន្ត្រីអមក្រុមការងារ បន្តចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការរដ្ឋបាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅមណ្ឌលអប់រំកែប្រែទី៤ ដឹកនាំដោយ ឯកឧត្ដម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមទី៣ នៃក្រុមការងារចម្រុះសម្រាប់ ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ដោយមានការចូលរួមពី ឯកឧត្ដម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ។