ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង និងស្តីពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំអន្តរជាតិនានា សម្រាបចុង ឆ្នាំ២០២៦
(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ស្តីពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំអន្តរជាតិនានា សម្រាបចុង ឆ្នាំ២០២៦ ព្រមទាំងការងារអាទិភាពចំពោះមុខមួយចំនួន របស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោកឧត្ដមសេនីយ៍ទោ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ រួមទាំងមន្ត្រីចំណុះនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។






