ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អ.ជ.ប.គ.ញ. រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះជួយឃុំ ជាលា ឃុំសំបូរ និងឃុំតាំងក្រសាំង ស្រុកបាធាយ

កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អ.ជ.ប.គ.ញ. រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះជួយឃុំ ជាលា ឃុំសំបូរ និងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រគេនទេយ្យទាន រួមមាន៖ អង្ករ ទៀនវស្សា សាដក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ព្រមទាំងបច្ច័យសម្រាប់កសាងសម្រាប់វត្តចំនួន ៦វត្ត ស្ថិតនៅឃុំទាំង៣។ពិធីនេះ បានប្រារព្ធធ្វើនៅវត្តឥន្ទកោសី ហៅវត្តភ្នំតាង៉ិល ស្ថិតនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ប្រធានក្រុមការងារចុះជួយឃុំទាំង៣ ប្រធានគណៈកម្មាធិការស្រុកបាធាយ ប្រធានគណៈកម្មាធិការមូលដ្ឋានឃុំទាំង៣ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចុះជួយឃុំទាំងបីខាងលើ។