កម្មវិធីបណ្តុះបណ្តាលផលប៉ះពាល់នៃការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ដល់និស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទឧទ្ទេសនាមក្នុងការបណ្តុះបណ្តាលផលប៉ះពាល់ នៃការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ដល់និស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សិត ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ ដែលមាននិស្សិតចូលរួមសរុបចំនួន ៣៥០នាក់ ព្រមទាំងមានការចែកជូនសៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនសាកលវិទ្យាល័យ ដើម្បីជាប្រយោជន៍សម្រាប់និស្សិតសិក្សាស្រាវជ្រាវបន្ថែម។