ពិធីបើកដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន(BLO)កោះរកា ខេត្តព្រៃវែង

ព្រៃវែង : នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិកោះរកា ខេត្តព្រៃវែង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបើកដាក់ឱ្យដំណើរការជាផ្លូវការការិយាល័យទំនាក់ទំនងព្រំដែន(BLO)កោះរកា ខេត្តព្រៃវែង។នាឳកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ណែនាំដល់ការិយាល័យBLO ដែលទើបនឹងប្រកាសបើកថ្មីនាថ្ងៃនេះ សូមយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច អោយបានល្អ ពង្រឹងការសហការចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយការិយាល័យ BLO នៃប្រទេសទល់មុខដើម្បីឈានទៅដល់ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែន។ក្នុងពិធីបើកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាននៃអគ្គលេធិការដ្ឋាន អ.ជ.ប.គ.ញ. អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ប្រទេសវៀតណាម​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ តំណាងអង្គការUNODC នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំង អាជ្ញាធរស្រុក សមាសភាពអនុប្រធាន និងសមាជិកការិយាល័យទំនាក់ទំនងព្រំដែន(BLO)កោះរកា ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនទាំង៦ នគរបាលការពារព្រំដែន និងមេបញ្ជាការកងវរសេនាតូច សរុប ៤៩នាក់។