ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព្យាបាល និងស្ដារនីតិសម្បាទាអ្នកញៀនគ្រឿងញៀន នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម : ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិវិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង ប្រធានប្រតិភូកម្ពុជា អញ្ជើញដឹកនាំសិក្ខាកាមសរុបចំនួន ៣៥នាក់ ដើម្បីចូលរួម « វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព្យាបាល និងស្ដារនីតិសម្បាទាអ្នកញៀនគ្រឿងញៀន » ដែលប្រព្រឹត្តទៅនៅខេត្តតៃនិញ ប្រទេសវៀតណាម រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីលើកកម្ពស់ សមត្ថភាព ការព្យាបាលអ្នកញៀនគ្រឿងញៀន ស្របតាមនិន្នាការគ្រឿងញៀននាពេលបច្ចុប្បន្ន។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមានការអញ្ជើញចូលរួមជាសហអធិបតីពីលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក Nguyen Van Cuong (ង្វៀន វ៉ាន់កឿង) អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋាននគរបាលស៊ើបអង្កេត បទល្មើសគ្រឿងញៀន ក្រសួងនគរបាល វៀតណាមផងដែរ។