កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន
រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ចូលរួមនៅក្នុង “កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ (47TH ASEAN Senior Officials Meeting on Drug Matters and Its Related Meeting) តាមប្រព័ន្ធអនឡាញ(Online) ដោយមានការចូលរួមពីបណ្ដារដ្ឋសមាជិកទាំង១១ នៃសហគមន៍ប្រជាជាតិអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ក្នុងនាមភាគីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសន្ទរកថាស្វាគមន៍ និងបង្ហាញនូវឆន្ទះមុតមាំក្នុងការបន្តចូលរួម និងបន្តកិច្ចសហប្រតិបត្តិល្អ ជាមួយដៃគូរអន្តរជាតិ ក៏ដូចជារដ្ឋសមាជិកនៃសហគមន៍អាស៊ានក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។



















