ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈចូលរួមជាវាគ្មិនកិត្តិយសកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា AM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz

រាជធានីភ្នំពេញ ៖ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាវាគ្មិនកិត្តិយសកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា AM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz ពិភាក្សានូវប្រធានបទស្ដីពី៖ «យុវជន និងការប្រកួតវោហាកោសល្យអំពីបញ្ហាគ្រឿងញៀន» តើអ្វីទៅជា«ការប្រកួតវោហាកោសល្យ» តើយុវជនដើរតួនាទីសំខាន់កំរិតណាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន? ដែលបានធ្វើការផ្សាយផ្ទាល់តាមវិទ្យុ។