ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.ប.គ.ញ. បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ និងការប្រកួតវោហាកោសល្យដល់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ខេត្តកំពង់ចាម ៖ ថ្ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ និងការប្រកួតវោហាកោសល្យដល់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំបង្ការ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបំផុសដើម្បីទាញយក App NoDrugដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអង្គភាពទាំងពីរ និងនិស្សិតសរុបជាង ២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។