ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ការវាយតម្លៃអំពីស្ថានភាព និងសមិទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆមាសទី១ ឆ្នាំ២០២៥ លើកឆមាសទី១ ឆ្នាំ២០២៦

រាជធានីភ្នំពេញ : ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ការវាយតម្លៃអំពីស្ថានភាព និងសមិទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆមាសទី១ ឆ្នាំ២០២៥ លើកឆមាសទី១ ឆ្នាំ២០២៦។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា អ.ជ.ប.គ.ញ. លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ ព្រមទាំងមន្ត្រីជំនាញ របស់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ប.គ.ញ.។