លោក ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងផ្ដល់ធាតុចូល កិច្ចប្រជុំលើកទី៣០ នៃក្រុមការងារស្រាវជ្រាវក្រោមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន
រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងផ្ដល់ធាតុចូល កិច្ចប្រជុំលើកទី៣០ នៃក្រុមការងារស្រាវជ្រាវក្រោមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានទទួលបន្ទុកបញ្ហាគ្រឿងញៀន(ASOD)តាមប្រព័ន្ធZoom។





