ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ « រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»

ខេត្តកំពត៖ ថ្ងៃចន្ទ​ ៦កេីត ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ពស​ ២៥៧០​ ត្រូវ​នឹង​ថ្ងៃ២០​ ខែកក្កដា​ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ « រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធ តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំង អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្សនៃខេត្ត​កំពត​ សរុប ៥៨៨នាក់។