ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនិង ជាសមាជិកបានចូលរួមជាមួយក្រុមទី២នៃគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាលក្រុមការងារ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនិង ជាសមាជិកបានចូលរួមជាមួយក្រុមទី២នៃគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាលក្រុមការងារចម្រុះ សម្រាប់ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី ខេត្ត ដឹកនាំដោយ ឯ.ឧ. បេ ទាឡេង អនុរដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ និងជាប្រធានក្រុមការងារទី២ ចុះពង្រឹងការទប់ស្កាត់អំពើល្មើសពាក់ព័ន្ធគ្រឿងញៀន នៅមណ្ឌលអប់រំកែប្រែទី៣ ក្នុងនៅខេត្តត្បូងឃ្មុំ។