លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង និង លោក ឧត្តមសេនីយ៍ត្រី ឈិន ភូមា អនុប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញធ្វើបទបង្ហាញស្តីពីចំណេះដឹងទូទៅពីគ្រឿងញៀន និងអត្ថប្រយោជន៍ការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ Nodrug
រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ២កើតខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង និង លោក ឧត្តមសេនីយ៍ត្រី ឈិន ភូមា អនុប្រធាននាយកដ្ឋាន ផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញធ្វើបទបង្ហាញស្តីពីចំណេះដឹងទូទៅពីគ្រឿងញៀន និងអត្ថប្រយោជន៍ការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ Nodrug ជូនដល់និស្សិតឆ្នាំមូលដ្ឋាន ចំនួន ៣៥០នាក់ (ស្រី៧១នាក់)នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)។





