លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង និងលោក វរសេនីយ៍ត្រី សេង ដែន ប្រធានការិយាល័យចូលរួមកិច្ចប្រជុំស្តីពីការរៀបចំការកម្ទេចបារីអេឡិចត្រូនិច(E-cigaratte) និងវេប(Vape)

សៀមរាប៖ ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី "ការរៀបចំការកម្ទេចបារីអេឡិចត្រូនិច(E-cigaratte) និងវេប(Vape) ដែលរឹបអូសបាននាពេលកន្លងមក" ដឹកនាំដោយ លោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីតំណាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងមន្ទីរជំនាញជុំវិញខេត្ត ដូចគ្នានេះដែរកិច្ចប្រជុំបានធ្វើការពិភាក្សាផ្តោតទៅលើ ការប្រើវិធីសាស្ត្រក្នុងការកម្ទេចផលិតផលបារីអេឡិចត្រូនិច និងឧបករណ៍ពាក់ព័ន្ធ ដោយអនុលោមតាមបច្ចេកទេសវិទ្យាសាស្ត្រដែលធានាដល់សុវត្ថិភាពជីវិតរស់នៅ និងបរិស្ថានឲ្យបានខ្ពស់បំផុត។