ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រុមលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ

រាជធានីភ្នំពេញ ៖ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀល ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រុមលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំអន្តរាគមន៍ជួយផលិតវីដេអូត្រៀមចាក់ផ្សាយជាព្រឹត្តិការណ៍អមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ និងឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក លឹម តុងហួត និងសហការី ព្រមទាំងតំណាងអង្គភាពចំណុះក្រសួងព័ត៌មាន។