ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ.

(រាជធានីភ្នំពេញ): ព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជាសមាជិក នៃអ.ជ.ប.គ.ញ. អមដោយក្រុមការងារបច្ចេកទេស នាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ ដែលដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ នៅទីស្តីការក្រសួងផែនការ។