ឧត្តមសេនីយ៍ត្រី ឈិន ភូមា ប្រធានស្តីទី នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានសម្របសម្រួល ដឹកនាំ ក្រុមការងារ សហការជាមួយក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជន
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃសុក្រ-អាទិត្យ ១១-១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ត្រី ឈិន ភូមា ប្រធានស្តីទី នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានសម្របសម្រួល ដឹកនាំ ក្រុមការងារ សហការជាមួយក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជនមាន: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ទឹកបរិសុទ្ធហាយធិច Metfone PassApp ក្រុមហ៊ុនទេសចរណ៍ឆាយផល ធូរវើលដ៍ត្រាវែល ចូលរួមផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន និងApp NoDrug ក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ ការធ្វើដំណើរ” ។



















