ឧត្តមសេនីយ៍ត្រី ឈិន ភូមា ប្រធានស្ដីទីនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ចូលរួមសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកណ្តាល ចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន

ខេត្តកណ្តាល ៖ ចាប់ពីថ្ងៃពុធ-ព្រហស្បតិ៍ ០៩-១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ដល់ ៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ត្រី ឈិន ភូមា ប្រធានស្ដីទីនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ចូលរួមសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកណ្តាល ចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងApp NoDrug ដល់មន្រ្តីរាជការ ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តកណា្តល បានចំនួន ១៩ ទីតាំងគ្របដណ្តប់ចំនួនមនុស្ស ៤៣៩នាក់។