កិច្ចប្រជុំលើកទី២០ នៃក្រុមការងារមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកគ្រឿងញៀន ស្ដីពីការអភិវឌ្ឍដំណាំជំនួស តាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) លោកឧត្តមសេនីយ៍ទោ ខៀវ សុជាតិ អនុប្រធាននាយកដ្ឋាននីតិកម្ម និងផែនការ និងបណ្តុះបណ្តាល  នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំលើកទី២០ នៃក្រុមការងារមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកគ្រឿងញៀន ស្ដីពីការអភិវឌ្ឍដំណាំជំនួស តាមរយៈប្រព័ន្ធអនឡាញ។កិច្ចប្រជុំនេះ បានសម្របសម្រួល និងដឹកនាំដោយអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនម៉ាឡេស៊ី (NADA) និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់អនុវត្តច្បាប់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១១។